Tuesday, June 27, 2017

ដល់ពេល​ឆ្លើយ​ដាក់គ្នា ? មេ EDC ថា ការ​ដាច់​ចរន្តអគ្គិសនី​មិនមែន​មកពី​ខ្វះ​ភ្លើង​ទេ គឺ​ដោយសារ​រថយន្ត​ធំៗ​បើកបរ​ប៉ះ​ខ្សែ​បញ្ជូន​ចរន្ត​តង់ស្យុង​ខ្ពស់​

​នៅ​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧​នេះ ចរន្តអគ្គិសនី​នៅ​រាជធានី​ភ្នំពេញ​បាន​ជួបប្រទះ​នឹង​ភាពរអាក់រអួល និង​កាត់ផ្តាច់​តែម្តង (​ដាច់​ភ្លើង​) អស់​រយៈពេល​ច្រើនដង និង​ម្តងៗ​ច្រើន​នាទី​ទៀតផង ខណៈ​មេក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា (EDC) បកស្រាយ​ថា ការ​ដាច់​ភ្លើង​នៅ​រាជធានី​ភ្នំពេញ​នា​រយៈពេល​ចុង​ក្រោយនេះ​មិនមែន​មកពី​កត្តា​ខ្វះ​ភ្លើង​ទេ គឺ​មកពី​រថយន្ត​ធំៗ​ភាគច្រើន​របស់​ក្រុមហ៊ុន​សំណង់​បើកបរ​ប៉ះ​ខ្សែ​បញ្ជូន​ចរន្ត​កម្រិត​តង់ស្យុង​ខ្ពស់​ទើប​ធ្វើ​ឲ្យ​ដាច់​ភ្លើង ។​
​ឯកឧត្តម កែវ រតនៈ ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​តែ​មិន​គិត​ប្រាក់ខែ និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​ថ្លែង​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា «​ការ​ដាច់​ភ្លើង​មួយរយៈ​នេះ​នៅ​រាជធានី​ភ្នំពេញ មិនមែន​មកពី​ការខ្វះ​ភ្លើង​នោះទេ គឺ​ដោយសារ​មាន​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ភាគច្រើន​ជា​ក្រុមហ៊ុន​សំណង់​ប៉ះ​ទៅលើ​ខ្សែ​បញ្ជូន​ចរន្ត​ដែលមាន​តង់ស្យុង​កម្រិត​ខ្ពស់​» ។​
​ព័ស្តុ​ង​មួយ​បាន​បង្ហាញថា នៅវេលា​ព្រឹក​នា​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧​នេះ មាន​រថយន្ត​ធុន​ធំ​របស់​ក្រុមហ៊ុន​សំណង់​មួយ​ម៉ាក Hyundai ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-6843 បាន​ចរាចរណ៍​ទៅ​ប៉ះ​នឹង​ខ្សែ​បញ្ជូន​ចរន្តអគ្គិសនី​ផ្គត់ផ្គង់​ក្នុង​រាជធានី​ភ្នំពេញ​មាន​តង់ស្យុង​ខ្ពស់​កម្រិត​១១៥KV ទើប​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​ម្តុំ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រហូតដល់​ព្រែក​ព្នៅ ។
 
​ទោះយ៉ាងណា ខាង​ក្រុមហ៊ុន EDC បានស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចូលរួម​សហការ​ដោះស្រាយ​បញ្ហា​នេះ​ដើម្បី​ឈានទៅ​បង្ការ​ទប់ស្កាត់​ការ​ដាច់​ចរន្តអគ្គិសនី​ដោយសារ​សកម្មភាព​ចរាចរណ៍​របស់​រថយន្ត​ធុន​ធំ​ទាំងនោះ ដែល​ប៉ះពាល់​ដល់​ខ្សែ​បញ្ជូន​ចរន្តអគ្គិសនី​កម្រិត​តង់ស្យុង​ខ្ពស់ ។​
​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​មតិយោបល់​ថា កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​ជារឿយៗ​ឮ​តែ​សូរ​ប្រកាសថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​ចរាចរណ៍​ចូលមកក្នុង​រាជធានី​ភ្នំពេញ​ទេ (​រួមទាំង​ទីតាំង​ឃ្លាំង​របស់​ក្រុមហ៊ុន​សំណង់​នានា​ផង​) ចុះ​ហេតុអ្វី​នៅតែ​ឃើញ​មាន​សកម្មភាព​ចរាចរណ៍​របស់​រថយន្ត​ធុន​ធំ​ទាំងនោះ​ដដែល ហើយ​ថែមទាំង​រហូត​ធ្វើ​ឲ្យ​ក្រុមហ៊ុន EDC ចោទប្រកាន់ថា មកពី​រថយន្ត​ធុន​ធំ​ចរាចរណ៍​ប៉ះ​ខ្សែ​បញ្ជូន​ចរន្តអគ្គិសនី​កម្រិត​តង់ស្យុង​ខ្ព​ស់ទើ​បណ្តាល​ឲ្យ​ដាច់​ភ្លើង​ទៀតផង តើ​មិន​មកពី​ផលប្រយោជន៍​ទេ​ឬ​យ៉ាងណា ឬ​បណ្តា​ក្រុមហ៊ុន​មាន​រថយន្ត​ធំៗ​ទាំងនោះ​មិន​ញញើត​នឹង​អំណាច​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ? ៕​

Monday, June 26, 2017

ឆឹ​ម សុភាព​វី​តា ទទួលបាន​ផ្លែផ្កា​ខ្លាំង បន្ទាប់​ពី​ប្រលង​ក្នុង​កម្មវិធី​មួយ​……


​អតីតបេក្ខ​នារី ប្រលង​ក្នុង​កម្មវិធី ផ្កាយរៈ​ក្នុងសួន ប្អូនស្រី ឆឹ​ម សុភាព​វី​តា ទោះ​មិន​បាន​ទទួល​ជោគជ័យ ក្នុង​ការប្រលង​ក្ដី តែ​ប្អូនស្រី នៅ​តែ​ទទួលបាន​ការគាំទ្រ​ខ្លាំង តាមរយៈ ការថត​សម្អាងការ ខន​សឺត និង​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ជាដើម​។​

​នៅ​ក្នុង​ថ្ងៃនេះ ឆឹ​ម សុភាព​វី​តា បាន​បង្ហើម​ប្រាប់ អោយដឹងថា​៖ ខ្ញុំ​កំពុង​ត្រៀម បញ្ចេញ​បទ ចម្រៀង​ជាច្រើន​បទ ក្នុង​ផលិតកម្ម Dream Production ដែល​សុទ្ឋសឹង តែ​ជា​ចម្រៀង Original Song ។​


​គួរ​បញ្ជាក់​ផង​ដែរ​ថា​៖ ដោយសារតែ ភាព​ក្រមិចក្រមើម រួសរាយ ពោរពេញ​ដោយ​ស្នាមញញឹម គ្រប់​ពេល​ដែល​ប្រលង ក្នុង​កម្មវិធី ខាងលើ បូក​រួម​ទាំង​ទេពកោសល្យ​ផង​នោះ ទើប​ធ្វើអោយ កញ្ញា ឆឹ​ម សុភាព​វី​តា ទទួលបាន​ការគាំទ្រ ពី​ទស្ស​និជ​ន យ៉ាង​ឆាប់រហ័ស​៕
រឿងពិត